សូមស្វាគមន៍ចំពេះវេបសាយ ibet789KH ដែលជាគេហទំព័រប្រមូលព័ត៌មានបាល់ទាត់លឿននិងល្អបំផុតក្នុងប្រទេសកម្ពុជា។

Ramos ត្រៀមចាកចេញពី Real Madrid ដើម្បីចូលរួមជាមួយក្លឹបមួយនៅអង់គ្លេស


បរទេស៖ ខ្សែការពារ​ Sergio Ramos ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹប Real Madrid ហើយគោលដៅបន្ទាប់របសគេអាចជាក្លឹបបិសាចក្រហម Manchester United។

កុងត្រាបច្ចុប្បន្នរបស់ Sergio Ramos នៅក្លឹប Real Madrid នឹងត្រូវផុតនៅមិថុនានេះហើយ ខណៈការចរចារកុងត្រាថ្មីនេះត្រូវគេជឿជាក់ថាបានបរាជ័យហើយ។

ក្លឹប Paris Saint Germain គឺមានពាក្យចរចាមរាមខ្លាំងទាក់ទងនឹងការផ្ទេរខ្សែការពារវ័យ៣៤ឆ្នាំរូបនេះទៅកាន់ក្លឹបខ្លួន ប៉ុន្តែបើយោងតាមសារព័ត៍មាន The Mirror បានចុះផ្សាយថាខ្សែការពាររូបនេះនឹងមិនទៅចូលរួមជាមួយនឹង PSG ទេ។ សារព័ត៍មានដដែលបានអះអាងថា Ramos ក៏បានបដិសេធពីក្លឹបមួយចំនួននៅតំបន់អាសុីផងដែរ ខណៈសមីខ្លួនមានបំណងចង់មកលេងនៅ Premier League ហើយរូបគេទំនងជាផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford៕

 

ប្រភពព័ត៍មាន៖ Sportsmole

Share on facebook
Share
error: Content is protected !!