សូមស្វាគមន៍ចំពេះវេបសាយ ibet789KH ដែលជាគេហទំព័រប្រមូលព័ត៌មានបាល់ទាត់លឿននិងល្អបំផុតក្នុងប្រទេសកម្ពុជា។

Pirlo ឆ្លើយតបបែបណាលើការសើបអង្កេត Ronaldo បំពានច្បាប់មួយនេះ


បរទេស៖ គ្រូបង្វឹកលោកAndrea Pirlo បានបញ្ជាក់ប្រាប់ថា Cristiano Ronaldo និងទទួលខុសត្រូវទាំងអស់នូវរាល់ សកម្ម​ភាពផ្ទាល់ខ្លួនរបស់គាត់ក្នុងពេលសម្រាកពីការងារជួយក្រុមបន្ទាប់ពីខ្សែប្រយុទ្ធស្លាបក្លឹប Juventus រូបនេះ​កំពុងស្ថិតក្រោម​ការស៊ើប​អង្កេត​ដោយប៉ូលីសអ៊ីតាលីពីបទរំលោភលើច្បាប់ប្រឆាំងមេរោគកូវីត-១៩ ។

ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក ៥សម័យសញ្ជាតិព័រទុយហ្គាល់រូបនេះបានបែកធ្លាយ វីដេអូ​ ត្រូវបានផូសលើបណ្តាញសង្គមជាមួយមិត្ត​និងមិត្តស្រី ហើយជាតារាម៉ូដែល​សញ្ជាតិ​អាហ្សង់​ទីន​នាង Georgina Rodriguez បានធ្វើដំណើរទៅជិះម៉ូតូស្គីលើតំបន់ប្រជុំភ្នំ​មានព្រិលធ្លាក់ក្នុងឪកាសប្រារព្ធ​​ខួបកំណើត​គម្រប់ ២៧ ឆ្នាំរបស់នាង។

ការធ្វើដំណើររបស់គូស្នេហ៏មិនទាន់រៀបការពីតំបន់ Piedmont ទៅ Valle d’Aosta គឺ​ត្រូវបាន​កំណត់​ជាតំបន់ទឹកក្រូចមានន័យថាការចាកចេញពីតំបន់ ទាំងពីរនេះត្រូវ​បានហាម​ឃាត់ដោយច្បាប់ប្រទេស​អ៊ីតាលី។​ពោលគឺក្រោយពីមនុស្ស ជាង ៨៧.០០០ នាក់ បានស្លាប់ដោយ​សារការ​ឆ្លងរាលដាលនៃ​មេរោគរលាក​ផ្លូវដង្ហើម​ប្រភេទថ្មីនាពេលកន្លងមក។ប្រសិនរកឃើញថា​មានកំហុសជាក់ស្តែង​ពិតមែននោះ​ប្រធានក្រុម​ជម្រើស​ជាតិព័រ​ទុយ​ហ្គាល់រូបនេះនិងត្រូវរងការផាកពិន័យ៕

 

ប្រភពព័ត៍មាន៖ Goal

Share on facebook
Share
error: Content is protected !!