សូមស្វាគមន៍ចំពេះវេបសាយ ibet789KH ដែលជាគេហទំព័រប្រមូលព័ត៌មានបាល់ទាត់លឿននិងល្អបំផុតក្នុងប្រទេសកម្ពុជា។

លោក Pirlo សារភាពត្រង់ៗថា Paulo Dybala លេងមិនកើតទាល់តែសោះ កាលពីយប់មិញ

គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Andrea Pirlo បានសារភាពថា Paulo Dybala ធ្វើមិនបានល្អទាល់តែសោះក្នុងជ័យជម្នះលើក្រុម Ferencvaros ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃអង្គារ។
Dybala លេងបានត្រឹមតែ ៦២ នាទីប៉ុណ្ណោះនៅក្នុងការប្រកួតពានលំដាប់ទី១អឺរ៉ុប កាលពីយប់មិញ ដោយបានធ្វើការផ្លាស់ប្ដូរជាមួយ Alvaro Morata

ខណៈខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះក៏បានស៊ុតគ្រាប់ជ័យជម្នះនៅម៉ោងបន្ថែម ៩០+២។ លោក Pirlo គ្រូបង្វឹក Juve បានសារភាពថា Dybala បង្ហាញទម្រង់លេងមិនល្អទាល់តែសោះកាលពីយប់មិញ។
លោក Pirlo បានប្រាប់ទូរទស្សន៍ Sky Italia ថា៖ “Dybala មិនបានធ្វើបានល្អទេ។

គាត់រងរបួសហើយត្រូវលេបថ្នាំអង់ទីប៊ីយ៉ូទិកអស់រយៈពេលជាច្រើនសប្តាហ៍ ដូច្នេះវាជារឿងធម្មតាទេដែលគាត់ត្រូវការពេលវេលាដើម្បីត្រលប់ទៅរូបរាងដើមវិញ។ គាត់មិនចាំបាច់ប្រឹងហួសពីកម្រិតដែលគាត់បានហ្វឹកហាត់ដើម្បីរកឃើញទម្រង់លេងរបស់គាត់ឡើងវិញនោះទេ”៕ ដោយ៖ វិទូ

ប្រភព : Goal

Share on facebook
Share
error: Content is protected !!