សូមស្វាគមន៍ចំពេះវេបសាយ ibet789KH ដែលជាគេហទំព័រប្រមូលព័ត៌មានបាល់ទាត់លឿននិងល្អបំផុតក្នុងប្រទេសកម្ពុជា។

ភ្នាក់ងារម្នាក់បាននិយាយថា៖ ឱ្យតែ PSG ចង់បាន Messi និង Ronaldo នោះនឹងបានភ្លាម

Paulo Futre និយាយថា Antoine Griezmann គួរតែដឹងថា ជីវិតនៅឯ Barcelona គឺមានតែឈ្មោះ Messi, Messi, Messi ប៉ុណ្ណោះ ។ វីរបុរសខាងលើក៏បានអះអាងថា តារាអន្តរជាតិបារាំងរូបនេះ គឺជាព្រះ នៅឯ Atletico Madrid ។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ Antoine Griezmann បានបញ្ចប់ការផ្លាស់ទៅកាន់ Barcelona កាលពីរដូវក្ដៅឆ្នាំ២០១៩ ក្រោយរួមរស់ជាមួយក្រុមយក្សប្រចាំទីក្រុងម៉ាឌ្រីដ Atletico Madrid អស់រយៈពេល ៥រដូវកាល។ ប៉ុន្តែវាមិនដូចជាការរំពឹងទុកឡើយ ដោយរូបគេមិនទាន់បានបង្ហាញទំនប់ចិត្តដល់គ្រូបង្វឹក ជាមួយទម្រង់លេងល្អបំផុតរបស់ខ្លួននោះទេ។ ជាមួយគ្នានេះ វីរបុរស Atletico លោក Futre បាននិយាយថា Griezmann មិនគួរផ្លាស់ទៅ Barca នោះឡើយ ព្រោះទីនោះមានតែឈ្មោះ Messi ប៉ុណ្ណោះ កីឡាករដទៃផ្សេងទៀតគេមើលមិនឃើញឡើយ។

លោក Futre បានប្រាប់វិទ្យុ Catalunya ថា៖ “ខ្ញុំយល់ពីការផ្លាស់ប្តូររបស់ Griezmann ពីព្រោះគាត់បានព្យាយាមឈ្នះពានរង្វាន់ Champions League ជាមួយ Barca ។ ខ្ញុំគិតថាគាត់បានចាកចេញដើម្បីឈ្នះពានកាន់តែច្រើន។ គាត់ច្បាស់ជាគិតថាវាទំនងជាអញ្ជឹង។ ប៉ុន្តែយើងដឹងហើយថា នៅ Barca អ្វីគេនិយាយដំបូងគេគឺ Messi, Messi, Messi, ៥០…… Messis។ បន្ទាប់ពី Suarez, Pique និង Griezmann បានជាប់លេខបួនឬទីប្រាំ”។

លោកបន្តទៀតថា៖ “ប្រសិនបើ Barca ឈ្នះជើងឯក Champions League នោះព័ត៌មាននឹងនិយាយតែអំពី Messi ប៉ុណ្ណោះ។ ប្រសិនបើ Griezmann មិនបានចាកចេញពី Atletico ទេ នោះគាត់នឹងក្លាយជាវីរបុសច្រើនជាងខ្ញុំទៅទៀត។ ប៉ុន្តែខ្ញុំដឹងថារឿងនេះនឹងកើតឡើងដែលថា គាត់នឹងមានបញ្ហាក្នុងការសម្របខ្លួន។ នៅឯ Atletico Greizmann គឺជាព្រះ”៕

ដោយៈ ចាន់ណា
ប្រភព៖ Goal

Share on facebook
Share
error: Content is protected !!